សាវតារ

អស់រយៈពេលជាង 30 ឆ្នាំមកហើយ ក្រុមហ៊ុនបា​ន​បង្កើតឡើងតាមចក្ខុវិស័យរបស់ស្ថានិកក្រុមហ៊ុន និង​ជាអ្នក​ចែកចាយទីមួយរបស់ខ្លួនគឺលោក Mark Hughes (ឆ្នាំ១៩៥៦–២០០០) ដើម្បីផ្តល់នូវអាហារបំប៉ន ល្អៗ និងឱកាស​អាជីវកម្មដែលពុំមានការប្រកួតប្រជែងជូនមនុស្សជាតិនៅទូទាំងពិភពលោកយើងនេះ


ឆ្នាំ១៩៨០ - ឆ្នាំ១៩៨៩ | ឆ្នាំ១៩៩០ - ឆ្នាំ១៩៩៩ | ឆ្នាំ២០០០ - ឆ្នាំ២០០៩ | ឆ្នាំ២០១០ - ឆ្នាំ២០១២
ឆ្នាំ២០១២
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសស្លូវេនី និងអ៊ុយរុយហ្គាយ។

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកូរ៉េ​បានឈ្នះពានរង្វាន់ Most Trusted Brand Award ឆ្នាំ២០១២ ក្នុងប្រភេទអាហារបំពេញមុខងារ​ផ្នែកសុខភាព។



ឆ្នាំ២០១១
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសហ្សកហ្ស៊ី បេឡារុស្ស លីបង់ ម៉ុងហ្គោលី និងហ្គាណា។

កាលពីឆ្នាំ២០១១ ក្រុមហ៊ុន Herbalife លក់រាយបានទឹកប្រាក់រហូតដល់ 5.4 ពាន់លានដុល្លារអាមេរិកដែល ចំនួននេះលើសពីការរំពឹងទុក​របស់លោក Mark Hughes​ ទៅទៀត ដែលលោកបានព្យាករណ៍ថាអាចលក់ បានត្រឹមតែ 5 ពានលានដុល្លារអាមេរិកប៉ុណ្ណោះ។

ទីតាំងច្នៃប្រឌិត និងផលិត​របស់ក្រុមហ៊ុន Herbalife (H.I.M.) នៅក្នុង Lake Forest, Calif ដោយបន្ថែម ទេស​ចរណ៍សមាជិកឯករាជ្យ។

HFF បានរៃអង្គាសប្រាក់ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាជនរងគ្រោះពីការរញ្ជួយដី រលក- យក្សស៊ូណាមិ ខ្យល់ព្យុះថូណាដូ និងគ្រោះទឹកជំនន់នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និង ប្រេស៊ីល ទៀតផង។

ក្រុមហ៊ុន Herbalife ក្លាយជាអ្នកឧបត្ថម្ភលេចធ្លោ​ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក Herbalife World Football Challenge ដែលមានក្រុមបាល់ទាត់ល្បីៗ​មកពីជុំវិញពិភពលោក​រួមទាំងក្រុមបាល់ទាត់​ដែលឧបត្ថម្ភ​ដោយក្រុមហ៊ុន Herbalife ផងដែរ ដូចជា LA Galaxy និង FC Barcelona។

Gary Small, M.D. ដែលជាអ្នកជំនាញផ្នែកសុខភាពខួរក្បាល និងមានវ័យចំណាស់ ចូលរួមជាក្រុមប្រឹក្សាកែសម្រួល (Editorial Board) នៃវិទ្យាស្ថានអាហារបំប៉ន Herbalife។

កម្មវិធី HFF Casa Herbalife ចំនួនប្រាំបួនចាប់ផ្តើមសម្ភោធនៅទូទាំងពិភពលោក។

Herbalife 24បាន​បើកសម្ភោធលក់ ​វាជាអាហារបំប៉នមានមុខងារ​ទូលំទូលាយនិងដំបូង​បង្អស់ដែល ផ្តល់ថាមពលដល់អត្តពលករបានពេញ 24 ម៉ោងក្នុងមួយថ្ងៃ។

ផលិតផល​​ Herbal Aloe បានបើកសម្ភោធលក់​​ ដែលមានការវេចខ្ចប់ និងបង្កើតតាមរូបមន្តថ្មី។

Prolessa™ Duo ក៏បានបើកសម្ភោធលក់ផងដែរ ​។



ឆ្នាំ២០១០
ក្រុមហ៊ុនបានប្រារព្ធខួប 30 ឆ្នាំរបស់ខ្លួននៃការផ្លាស់ប្តូរជីវិតរបស់មនុស្ស។

ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសអារុយបា និងប៊ុលហ្គារី។

HFF បានរៃអង្គាសប្រាក់ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះប្រជាជនរងគ្រោះពីទឹកជំនន់ និងរញ្ជួយ​ដី​​នៅក្នុងប្រទេសម៉ិកស៊ិក ថៃ ឈីលី និងហៃទី។

ក្រុមហ៊ុន Herbalife បានបន្ថែមរូបសញ្ញាកីឡាពិភពលោកដូចជា Lionel Messi និង FC Barcelona សម្រាប់​ជាកត្តាជំរុញដល់ការឧបត្ថម្ភ​ដល់អត្តពលកម្មអន្តរជាតិ ក្រុម និងព្រឹត្តិការណ៍កីឡាជាង 100។

ពិធីសម្ភោធបើកទីតាំងថ្មីសម្រាប់ចម្រាញ់សារធាតុផ្សំពីរុក្ខជាតិនៅក្នុងរដ្ឋធានី Changsha ប្រទេសចិន របស់​ក្រុមហ៊ុន Herbalife។

ក្រុមហ៊ុន Herbalife បានបង្កើតវិទ្យាស្ថានអាហារបំប៉ន Herbalife (HerbalifeNutritionInstitute.com) ដើម្បី​បម្រើជាធនធានអប់រំលើផ្នែកអាហារបំប៉នល្អ និងសុខភាព។

កម្មវិធី HFF Casa Herbalife ចំនួនដប់ប្រាំមួយ​បានចាប់ផ្តើមដំណើរការនៅទូទាំងពិភពលោក។

CoQ10 បានចាប់ផ្តើម។អាហារ Formula 1 Allergen-Free បានចាប់ផ្តើមដោយមានការវេចខ្ចប់ដែលមានស្លាកយីហោ Herbalife ថ្មី។




km-KH | 2017-11-22 23:24:03 | NAMP2HLASPX03