ការប្តេជ្ញាចិត្តបែបវិទ្យាសាស្រ្ត

ក្រុមប្រឹក្សាអាហារបំប៉ន (NAB)

ដើម្បីគាំទ្រដល់ការពង្រឹងស្លាកយីហោរបស់ក្រុមហ៊ុន Herbalife ឲ្យក្លាយជាក្រុមហ៊ុនអាហារបំប៉នជាប់ ចំណាត់ថ្នាក់លេខមួយ​នៅក្នុងពិភពលោក យើងនឹងបង្កើនក្រុមប្រឹក្សា​ដើម្បីដាក់បញ្ចូលអ្នកជំនាញឈាន មុខនៅជុំវិញពិភព​លោក​ខាងផ្នែកអាហារបំប៉ន និងសុខភាព ហើយក៏ជាអ្នកអប់រំ និងបណ្តុះបណ្តាលអំពី គោលការណ៍អាហារបំប៉ន សកម្មភាពរាងកាយ និងរបៀបរស់នៅប្រកបដោយសុខភាពល្អ​ដោយញ៉ាំ “អាហារបំប៉ន” ជាចំណុចផ្តោត​បឋម។ NAB មានលោកសាស្រ្តាចារ្យបណ្ឌិត David Heber ជាប្រធាន និង ដឹកនាំសកម្មភាពដោយ Luigi Gratton, M.P.H. ហើយលោកក៏ជាអនុប្រធានផ្នែកទីផ្សារផលិតផលទូទាំង ពិភពលោក។
លោកបណ្ឌិត Steve Henig គឺជាប្រធានបុគ្គលិកវិទ្យាសាស្រ្ត​ ហើយលោកទទួលខុសត្រូវមុខងារផ្នែក ស្រាវជ្រាវ​ និងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន។ ម្ចាស់ជ័យលាភី Nobel† ផ្នែកឱសថ លោកបណ្ឌិត Lou Ignarro គឺជាសមាជិកក្រុមប្រឹក្សាអាហារបំប៉ន (NAB) របស់ក្រុមហ៊ុន លោកផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអំពី​ការ​កែលម្អក្នុងផ្នែកវិទ្យាសាស្រ្តអាហារបំប៉ន។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះវិទ្យាសាស្រ្ត និងការច្នៃប្រឌិត។

មន្ទីរពិសោធន៍កោសិការបស់លោក Mark Hughes និងអាហារបំប៉នម៉ូលេគុលក្រុមហ៊ុន Herbalife មានការ ប្តេជ្ញា​ចិត្ត​ជំរុញឲ្យមានការរកខ្សែបន្ទាត់ជួរមុខផ្នែកអាហារបំប៉នជាវិធីមួយដើម្បីជួយមនុស្សសម្រេចសុខុ-មាលភាព​ប្រសើរបំផុត។ នៅឆ្នាំ២០០៣ ក្រុមហ៊ុន Herbalife បានជួយបង្កើនមន្ទីរពិសោធន៍កោសិកា និង អាហារ​បំប៉នម៉ូលេគុលរបស់លោក Mark Hughes នៅមជ្ឈមណ្ឌលអាហារបំប៉នសម្រាប់មនុស្សនៅ UCLA* ជា​ផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនដើម្បីកែលម្អវិទ្យាសាស្រ្តអាហារបំប៉ន​តាមរយៈការស្រាវ ជ្រាវ និង​បច្ចេកវិទ្យាអភិវឌ្ឍន៍ជឿនលឿនបំផុតដែលមាន។

*សកលវិទ្យាល័យ California ​នៅរដ្ឋ Los Angeles ​មិនបានគាំទ្រផលិតផល ឬសេវា​កម្មជាក់លាក់ ណាមួយឡើយដោយសារតែ​គោលនយោបាយរបស់ខ្លួន។

មជ្ឈមណ្ឌលផលិតផល និងវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Herbalife

មជ្ឈមណ្ឌលផលិតផល និងវិទ្យាសាស្រ្តទំនើបបំផុតរបស់ក្រុមហ៊ុន Herbalife ថ្មីៗនេះត្រូវបានបើកនៅ Herbalife Plaza ក្នុងតំបន់ឈូងសមុទ្រខាងត្បូងរបស់រដ្ឋ Los Angeles។ ក្រោមការដឹកនាំរបស់ប្រធានមន្រ្តី​វិទ្យាសាស្រ្ត Steve Henig ក្រុមអ្នកអភិវឌ្ឍ និងអ្នកវិទ្យាសាស្រ្តកិត្តិយស និង​មានការប្តេជ្ញាចិត្តប្រើប្រាស់​បច្ចេកវិទ្យាទំនើបរួមមានមន្ទីរពិសោធន៍ប្រតិកម្មបច្ចេកវិទ្យាទំនើបដើម្បីបង្កើតផលិតផលលំដាប់ថ្នាក់​ពិភព-លោករបស់ក្រុមហ៊ុន Herbalife ដោយដាក់ក្រុមហ៊ុន Herbalife ​ឈានមុខគេក្នុងការ​ផលិត​​អាហារបំប៉ន និងអាហារគ្រប់គ្រងទម្ងន់នៅក្នុងពិភពលោក។

ការស្រាវជ្រាវ និងការអភិវឌ្ឍន៏

ក្រុមហ៊ុនHerbalife ប្តេជ្ញាចិត្ត​ក្នុងការកំណត់ស្តង់ដារ​ដែលក្រុមហ៊ុនអាហារបំប៉នទាំងអស់​ត្រូវបាន​វាស់វែង។ ហើយយើងកំពុងតែជំរុញវិទ្យាសាស្រ្តអាហារបំប៉នឲ្យកាន់តែ​ជឿនលឿនតាមរយៈការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តដែលធ្វើនៅជុំវិញពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៣ មកយើងបានបង្កើនការចំណាយលើការ ស្រាវជ្រាវ និងការអភិវឌ្ឍ​ន៏របស់យើងច្រើនដើម្បីកែលម្អដំណើរការការផលិតផលិតផល។

កាលពីឆ្នាំ ២០១១ ក្រុមហ៊ុ​នបានចំណាយប្រាក់ប្រមាណជាង 25 លានដុល្លារអាមេរិកលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍រួមបញ្ចូលគ្នាតាមបែប​វិទ្យាសាស្រ្ត ប្រតិបត្តិការបច្ចេកទេស កិច្ចការវិទ្យាសាស្រ្ត ការធានា គុណភាព និងគ្រប់គ្រងគុណភាព ​សុវត្ថិភាពផលិតផល និងអនុលោម​ភាពផងដែរ។ ក្រុមហ៊ុន​បានចំណាយប្រាក់ចំនួន 11 លានដុល្លារអាមេរិក​បន្ថែមទៀតលើផ្នែកកិច្ចការអាហារបំប៉ន ការចុះអាជ្ញាប័ណ្ណផលិតផល និង​ការផ្តល់ប្រភពជាយុទ្ធសាស្រ្ត។

នៅក្រុមហ៊ុន Herbalife មានអ្នកវិទ្យាសាស្រ្តចំនួន 180 នាក់ជាបុគ្គលិក ហើយក្នុងចំណោមនោះ បុគ្គលិកកម្រិតបណ្ឌិតចំនួន 19 នាក់។ បុគ្គលិកនៅក្នុងក្រុមហ៊ុនត្រូវបានបន្ថែមដោយមានអ្នកវិទ្យាសាស្រ្ត ពិគ្រោះយោបល់កម្រិតបណ្ឌិតចំនួន 30 នាក់​។ ចាប់ពីខែមករា ឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១២ ក្រុមហ៊ុន​បាន​បង្កើតសិក្សាផ្នែកវេជ្ជសាស្រ្តចំនួន 12 ដែលគ្លីនិកចំនួនប្រាំសិក្សាពាក់ព័ន្ធនឹងភាពជាក់លាក់លើ ផលិតផល Formula 1។

កំណត់សម្គាល់៖ ផលិតផល Formula 1 គឺជាផលិតផលដែលបានផលិតស្រាប់ដែលមិនរាប់ការ​ចំណាយ លើការស្រាវជ្រាវ និងការអភិវឌ្ឍដែលបានរាយការណ៍តាមច្បាប់ FASB បច្ចុប្បន្នដែលអនុញ្ញាតឲ្យ ចំណាយដាច់ដោយឡែកលើការស្រាវជ្រាវ និងការអភិវឌ្ឍ ប្រសិនបើការចំណាយទាំងនោះមានពាក់ព័ន្ធ ជាមួយផលិតផលថ្មី ឬ​ការផ្លាស់ប្តូរ “​សំខាន់ៗ” ទៅលើផលិតផលមានស្រាប់នោះ។


km-KH | 2017-09-22 04:29:26 | NAMP2HLASPX02