សាវតារ

អស់រយៈពេលជាង 30 ឆ្នាំមកហើយ ក្រុមហ៊ុនបា​ន​បង្កើតឡើងតាមចក្ខុវិស័យរបស់ស្ថានិកក្រុមហ៊ុន និង​ជាអ្នក​ចែកចាយទីមួយរបស់ខ្លួនគឺលោក Mark Hughes (ឆ្នាំ១៩៥៦–២០០០) ដើម្បីផ្តល់នូវអាហារបំប៉ន ល្អៗ និងឱកាស​អាជីវកម្មដែលពុំមានការប្រកួតប្រជែងជូនមនុស្សជាតិនៅទូទាំងពិភពលោកយើងនេះ


ឆ្នាំ១៩៨០ - ឆ្នាំ១៩៨៩ | ឆ្នាំ១៩៩០ - ឆ្នាំ១៩៩៩ | ឆ្នាំ២០០០ - ឆ្នាំ២០០៩ | ឆ្នាំ២០១០ - ឆ្នាំ២០១២
ឆ្នាំ១៩៨៩
ក្រុមហ៊ុន Herbalife® បានបើកនៅក្នុងប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងអ៊ីស្រាអែល។

ការបណ្តុះបណ្តាលរបស់ក្រុមហ៊ុន Herbalife បានដំណើរការដោយ​មានសមាជិកក្រុមប្រធានជាវាគ្មិន។

ឆ្នាំ១៩៨៨
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងញូវហ្សឺឡែន។

Herbalife Diet Disc បានចាប់ផ្តើមដាក់លក់។


ឆ្នាំ១៩៨៧
ក្រុមហ៊ុន Herbalife បានផ្សាយផ្ទាល់ទៅកាន់ប្រទេសអូស្រ្តាលី ដោយមានការបកប្រែដំណាលគ្នា​ជាពីរភាសា។

លោក Mark Hughes ចែករំលែកការចង់បានរបស់គាត់អំពីក្រុមហ៊ុន Herbalife នៅពេលផ្សព្វផ្សាយ​តាម​ផ្កាយរណបដែលបានបង្ហាញជូនមនុស្សរាប់លាននាក់។


ឆ្នាំ១៩៨៦
ក្រុមហ៊ុន Herbalife បង្ហាញជាសាធារណៈ​ដោយជួញដូរមូលបត្រនៅក្នុងមូលបត្រ NASDAQ។

Jim Rohn ជាអ្នកទស្សនវិទ្យាអាជីវកម្មដែលបានកត់សម្គាល់ជាអន្តរជាតិ និងជាវាគ្មិនលើកទឹកចិត្ត បានចូលរួមក្រុមជាមួយក្រុមហ៊ុន Herbalife។

Formula 1 រសជាតិទី១ ត្រូវបានដាក់លក់នៅក្នុង Chicago, IL។


ឆ្នាំ១៩៨៥
លោក Mark Hughes បានប្រាប់ពីហេតុផលនៅចំពោះមុខសភា។

អ្នកគាំទ្ររបស់ក្រុមហ៊ុនHerbalife ប្រមាណ 3,000 នាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន ឌីស៊ី នៅពេលព្រឹទ្ធសភាបើកប្រជុំអំពីផលិតផលសម្រកទម្ងន់។

ក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន Herbalife ត្រូវបានបង្កើតឡើង។

ក្រុមហ៊ុន Herbalife បានប្រារព្ធខួបលើកទី 5 របស់ខ្លួន។

លោក Mark ធ្វើជាភ្ញៀវកិត្តិយសនៅកម្មវិធី Merv Griffin show និងនិយាយអំពីក្រុមហ៊ុន Herbalife។

Xtra-Cal® បានចាប់ផ្តើមដាក់លក់។

ឆ្នាំ១៩៨៤
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសអឺរ៉ុបទី 1 របស់ខ្លួន គឺចក្រភពអង់គ្លេស។

សមាជិកចំនួន 81 នាក់ដែលមកពីជុំវិញពិភពលោក​បានចូលរៀននៅសាលារៀនក្រុមហ៊ុនអន្តរជាតិ​នៅទីក្រុង Toronto ប្រទេសកាណាដា។

ក្រុមហ៊ុន Herbalife បានផ្សព្វផ្សាយកម្មវិធីតាមផ្កាយរណបជាលើកទី 1 តាមបណ្តាញផ្ទាល់របស់ខ្លួន (HCN) និងផ្សព្វផ្សាយកម្មវិធីផ្សាយពាណិជ្ជកម្មលើកទី 1 អំពី Kindermins®។

Schizandra Plus បានចាប់ផ្តើមដាក់លក់។ ក្រុមហ៊ុន Herbalife បានប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនទៅ​កាន់ 9800 S. La Cienega Blvd., Inglewood, CA។

ឆ្នាំ១៩៨៣
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសអូស្រ្តាលី។

ទិន្នានុប្បវត្តិរបស់ក្រុមហ៊ុន Herbalife បានបោះពុម្ពផ្សាយប្រចាំខែ ដែលសមាជិកបានទទួល​គ្រប់ៗគ្នា​។

ការចាប់ផ្តើមដាក់លក់ Herbalifeline®។

ឆ្នាំ១៩៨២
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសកាណាដា។

ប្រព័ន្ធកុំព្យូទ័រជាលើកដំបូងរបស់ក្រុមហ៊ុន ត្រូវបានទិញ។


ឆ្នាំ១៩៨១
សិក្ខាសាលារបស់ប្រធានទីមួយ ត្រូវបានរៀបចំនៅខែមករា ដែលដឹកនាំដោយ Mark។

ផលិតផលថែទាំស្បែក និងសក់ Herbalife® បានចាប់ផ្តើមដាក់លក់។

ទីស្នាក់ការកណ្តាល និងឃ្លាំងរបស់ក្រុមហ៊ុន Herbalife មានអាសយដ្ឋាននៅ 5741 Buckingham Heights Parkway, Culver City, CA។

ឆ្នាំ១៩៨០
លោក Mark Hughes បានចាប់ផ្តើមបើកក្រុមហ៊ុន Herbalife នៅក្នុង Los Angeles, CA ខែកុម្ភៈ ឆ្នាំ១៩៨០ និង​បានចាប់ផ្តើមសរសេរប្រវត្តិបណ្តាញទីផ្សារជាថ្មី។

លោក Mark បានលក់កម្មវិធីដើមដំបូងគេបង្អស់នៅកន្ទុយរថយន្តរបស់គាត់។

Formula 1, Formula 2 និង N.R.G. មុនគេបង្អស់បានចាប់ផ្តើមដាក់លក់។



km-KH | 2017-09-22 04:29:54 | NAMP2HLASPX02