សាវតារ

អស់រយៈពេលជាង 30 ឆ្នាំមកហើយ ក្រុមហ៊ុនបា​ន​បង្កើតឡើងតាមចក្ខុវិស័យរបស់ស្ថានិកក្រុមហ៊ុន និង​ជាអ្នក​ចែកចាយទីមួយរបស់ខ្លួនគឺលោក Mark Hughes (ឆ្នាំ១៩៥៦–២០០០) ដើម្បីផ្តល់នូវអាហារបំប៉ន ល្អៗ និងឱកាស​អាជីវកម្មដែលពុំមានការប្រកួតប្រជែងជូនមនុស្សជាតិនៅទូទាំងពិភពលោកយើងនេះ


ឆ្នាំ១៩៨០ - ឆ្នាំ១៩៨៩ | ឆ្នាំ១៩៩០ - ឆ្នាំ១៩៩៩ | ឆ្នាំ២០០០ - ឆ្នាំ២០០៩ | ឆ្នាំ២០១០ - ឆ្នាំ២០១២
ឆ្នាំ២០០៩
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសវៀតណាម និងប្រទេសប៉ារ៉ាហ្គាយ។

HFF បានរៃអង្គាសប្រាក់ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះប្រជាជនរងគ្រោះពីភ្លើងឆេះព្រៃ រញ្ជួយដី ខ្យល់ព្យុះទីហ្វុង និងរលកយក្សស៊ូណាមិនៅក្នុងប្រទេសអូស្រ្តាលី អ៊ីតាលី តៃវ៉ាន់ ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។

កម្មវិធី HFF Casa Herbalife ចំនួនប្រាំពីចាប់ផ្តើមនៅទូទាំងពិភពលោក។

ក្រុមហ៊ុន Herbalife បានបើកទីតាំងច្នៃប្រឌិត និងផលិត​របស់ក្រុមហ៊ុន Herbalife (H.I.M.) នៅក្នុង California ភាគខាងត្បូងដែលអនុគ្រោះដល់ការគ្រប់គ្រងកាន់តែប្រសើរលើការបង្កើត និងសង្វាក់ផ្គត់ផ្គង់​ផលិតផលក្នុងពិភពលោក។

អាហារ Formula 1 Express Healthy Meal Bar ចាប់ផ្តើមនៅក្នុងអឺរ៉ុប។

អាហារ Soft Green skincare line ចាប់ផ្តើមក្នុងប្រទេសប្រេស៊ីល។


ឆ្នាំ២០០៨
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសរ៉ូម៉ានី កាតេម៉ាឡា ហុងដុយរ៉ាស នីហ្គារ៉ាហ្គ័រ និងអេក្ខាឌ័រ។

ក្រុមហ៊ុន Herbalife បានឧបត្ថម្ភអត្តពលិកមួយចំនួន ដូចជាក្រុមជិះកង់ជនជាតិចិន អ្នកប្រណាំងIndyCar, racer Townsend Bell អង្គការបាល់ទាត់យុវជនអាមេរិក និង Hungarian sprint conoeist, Attila Vajda។

កម្មវិធីCasa Herbalife ចំនួនប្រាំបួនរបស់មូលនិធិគ្រួសារ Herbalife បានចាប់ផ្តើមនៅជុំវិញពិភពលោក។

ការសិក្សាផ្នែកវេជ្ជសាស្រ្តចំនួនពីរដែលបានធ្វើនៅ UCLA* និងសកលវិទ្យាល័យ​Ulm ប្រទេសអាល្លឺម៉ង់ បាន​បញ្ចប់ ដែលបង្ហាញពីប្រសិទ្ធភាពអាហារFormula 1 អាមេរិក និងអឺរ៉ុប។

ការសម្ភោធលក់ Herbal Aloe Powder និង Active Fiber Complex។

ទីស្នាក់ការកណ្តាលក្រុមហ៊ុន Herbalife ទូទាំងពិភពលោក​បានផ្លាស់ទៅ L.A. Live នៅក្នុង downtown Los Angeles, CA។

សកលវិទ្យាល័យ California មិនបានគាំទ្រផលិតផលជាក់លាក់ ឬសេវា​កម្មឡើយដោយសារតែ​គោល នយោបាយរបស់ខ្លួន។


ឆ្នាំ២០០៧
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសអែលសាវ៉ាឌ័រ និងហ្សំប៊ី។

ក្រុមហ៊ុន Herbalife ក្លាយជាក្រុមហ៊ុនឧបត្ថម្ភក្រុមបាល់ទាត់ Los Angeles Galaxy និងមានដាក់​រូបសញ្ញាក្រុមហ៊ុនលើអាវយឺតរបស់ក្រុមនេះទៀតផង ហើយអាវយឺតទាំងនោះបានក្លាយជាអ្នកលក់ប្រសើរបំផុត នៅក្នុង ពិភពលោកកាលពីឆ្នាំ២០០៧។

ក្រុមហ៊ុន Herbalife បានឧបត្ថម្ភកីឡាករទទួលបានមេដាយមាសផ្នែកបាល់ទះ និង​អ្នកជាប់កំណត់ត្រា ពិភព​លោក KarchKiraly (សហរដ្ឋអាមេរិក)។

ក្រុមហ៊ុន Herbalife បានឧបត្ថម្ភក្រុម Finnish National Ice Hockey Teams និងមានដាក់រូបសញ្ញារបស់ ខ្លួននៅលើ​អាវយឺតរបស់ក្រុមនេះ។

ក្រុមហ៊ុន Herbalife បានផ្តល់ជំនួយឥតសំណងផ្នែកស្រាវជ្រាវដល់សកលវិទ្យាល័យ Mississippi សាលា ឱសថសាស្រ្តដើម្បីសិក្សាពីថ្នាំពីរុក្ខជាតិសម្រាប់ការប្រើប្រាស់ក្នុងការបន្ថែមចូលក្នុងអាហារ និង​ផលិតផល​ថែទាំស្បែក។

កម្មវិធី Casa Herbalife របស់មូលនិធិគ្រួសារ Herbalife​ ចំនួនប្រាំបួនចាប់ផ្តើមនៅជុំវិញពិភពលោក។

ផលិតផលថែទាំផ្ទាល់ខ្លួន Soft Green បានសម្ភោធដាក់លក់នៅក្នុងប្រទេសប្រេស៊ីល។

ការចាប់ផ្តើមដាក់លក់ភេសជ្ជៈ H30® Fitness Drink និងអាហារ Herbalife Kids ®.Formula 1។

ឆ្នាំ២០០៦
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសប៉េរូ ម៉ាឡេស៊ី និងកូស្តារីកា។

ក្រុមប្រឹក្សាវេជ្ជសាស្រ្ត​ត្រូវបានប្តូរទៅជាក្រុមប្រឹក្សាអាហារបំប៉នវិញ ហើយ​បានពង្រីក​ដើម្បីដាក់បញ្ចូល​គ្រូពេទ្យល្បីៗ និងអ្នកជំនាញផ្នែកសុខភាពដែលមកពីជុំវិញពិភពលោក។

កម្មវិធី Casa Herbalife programs របស់មូលនិធិគ្រួសារ Herbalife ចំនួន 14 បានចាប់ផ្តើមនៅជុំវិញពិភព​លោក។

ក្រុមហ៊ុន Herbalife បានឧបត្ថម្ភអត្តពលិកបាល់ទះលើឆ្នេរ Elaine Youngs (ជនជាតិអាមេរិក) និង Miwa Asao (ជនជាតិជប៉ុន) និងអត្តពលិក Olly Freeman បីនាក់ (ជនជាតិអង់គ្លេស)។

Extravaganzas បានបើកនៅក្នុងប្រទេសឈីលី ថៃ សហរដ្ឋអាមេរិក ក្រិច ម៉ិចស៊ិក និងប្រេស៊ីល។

Skin Activator® line បានចាប់ផ្តើមដាក់លក់។

ឆ្នាំ២០០៥
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសហុងគ្រី។ ប្រទេសចិនបានសម្ភោធដោយមានគំរូអាជីវកម្ម​ថ្មី។

ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសហុងគ្រី។ ប្រទេសចិនបានសម្ភោធដោយមានគំរូអាជីវកម្ម​ថ្មី។មូលនិធិគ្រួសារ Herbalife បានផ្តល់អំណោយដល់កម្មវិធីសង្រ្គោះគ្រោះមហន្តរាយរលកយក្សស៊ូណាមិ។ អំណោយទាំងនេះបានមកពីបុគ្គលិក និងសមាជិកឯករាជ្យ​ជិតជាង 500,000 ដុល្លារអាមេរិក។

មូលនិធិគ្រួសារ Herbalife បានផ្តល់អំណោយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះពីខ្យល់ព្យុះកាទ្រីណា និងខ្យល់ព្យុះផ្សេងទៀត។ ព្រឹត្តិការណ៍សប្បុរសធម៌របស់មូលនិធិគ្រួសារ Herbalife រៃអង្គាសបានប្រាក់​ចំនួន 1 លានដុល្លារអាមេរិក។

ក្រុមហ៊ុន Herbalife បានក្លាយជាក្រុមហ៊ុនឧបត្ថម្ភអាហារបំប៉នផ្លូវការរបស់ក្រុមបាល់ទាត់ Los Angeles Galaxy។

ខួបទី 25 របស់ក្រុមហ៊ុន Herbalife ត្រូវបានប្រារព្ធ។

ពិធី Mark Hughes គឺជាការប្រារព្ធពិធីប្រចាំអំពីមរតក និងជីវិតលោក Mark បានប្តូរទៅប្រារព្ធនៅថ្ងៃទី០១ ខែកុម្ភៈ។

កម្មវិធីCasa Herbalife របស់មូលនិធិគ្រួសារ Herbalife បានចាប់ផ្តើមកម្មវិធី Casa Herbalife ចំនួន​ប្រាំមួយ ដែលបានបើកនៅជុំវិញពិភពលោក។

Luigi Gratton, M.D., M.P.H., បានចូលរួមជាមួយក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន Herbalife។

ម្ភោធ NouriFusion®, ShapeWorks®, Core Complex និង Liftoff®។

ឆ្នាំ២០០៤
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសប៊ូលីវី។

ក្រុមហ៊ុន Herbalife បានចាប់ផ្តើមជួញដូរមូលបត្រជាសាធារណៈរបស់ទីផ្សារមូលបត្រញូវយ៉ក (NYSE)។

ការចាប់ផ្តើមដាក់លក់ Garden 7®, Radiant C® Body Lotion SPF 15 និង Radiant C® Daily Facial Scrub Cleanser, Herbal Aloe Soft Hold Hairspray, Herbal Aloe Hand Cream និង Herbal Aloe Bath & Body Bar។

ឆ្នាំ២០០៣
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងអេស្តូនៀ សិង្ហបុរី និងលីទុយអានី។

Michael O. Johnson បានចូលរួមជាមួយក្រុមហ៊ុន Herbalife ក្នុងនាមជានាយកប្រតិបត្តិ។

វេជ្ជបណ្ឌិត Lou Ignarro ជ័យលាភ Nobel* បានក្លាយជាសមាជិកក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន Herbalife។

ក្រុមហ៊ុន Herbalife បានផ្តល់ជំនួយឥតសំណងដល់សកលវិទ្យាល័យ University California រដ្ឋ Los Angeles (UCLA)† ដើម្បីបង្កើតមន្ទីរពិសោធន៍កោសិកា និងអាហារបំប៉នម៉ូលេគុលរបស់លោក Mark Hughes។

David Heber, M.D., Ph.D., F.A.C.P., F.A.C.N., ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត និង​វិទ្យាសាស្រ្ត។

Niteworks® បានចាប់ផ្តើមដាក់លក់​នៅក្នុងសហរដ្ឋអាមេរិក (ដែលលក់បានជាង 4លាន ដុល្លារអាមេរិក​ក្នុងរយៈពេល 2 សប្តាហ៍ដំបូង)។

ការចាប់ផ្តើមដាក់លក់អាហារសម្រន់ Snack Defense®។

*មូលនិធិ Nobel មិនមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Herbalife ទេ និង​មិនបានពិនិត្យមើល អនុម័ត ឬ​គាំទ្រផលិតផល Herbalife® ឡើយ។
សកលវិទ្យា California មិនបានគាំទ្រផលិតផលជាក់លាក់ ឬសេវា​កម្មឡើយដោយសារតែ​គោល នយោបាយរបស់ខ្លួន។

ឆ្នាំ២០០២
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសឡាត់វី អ៊ុយក្រែន និងម៉ាកាវ។

ក្រុមហ៊ុន Herbalife ត្រូវបានទិញដោយក្រុមហ៊ុនឯកជន J.H.Whitney& Co., LLC, និងក្រុមហ៊ុន Golden Gate Capital, Inc., ហើយកាន់កាប់ជាអង្គភាពឯកជន។

ការចាប់ផ្តើមដាក់លក់ Total Control®។

ឆ្នាំ២០០១
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសកូឡំប៊ី ប្រទេសចិន និងក្រូអាទី។

ថ្ងៃទី២១ ខែឧសភា — ទិវា Mark Hughes Tribute Day លើកទីមួយ ដែលមានការផ្សព្វផ្សាយវែបសាយត៍ 24 ម៉ោង (HBN) និងការប្រារព្ធពិធីប្រចាំនៅព្រឹត្តិការណ៍ទូទាំងពិភពលោក។

ឆ្នាំ២០០០
ក្រុមហ៊ុន Herbalife បានបើកនៅក្នុងប្រទេសស៊ីព្រុស ប៉ាណាម៉ា និងអៀឡង់។

ថ្ងៃទី២១ ខែឧសភា — ការស្លាប់ និងការបាត់បង់ដ៏គួរសោកសង្រែងនូវស្ថាបនិកជាទីស្រឡាញ់ និង​ប្រកប​ដោយទស្សនវិស័យគឺលោក Mark Hughes ឆ្នាំ១៩៥៦—២០០០។

ខួបលើកទី 20 របស់ក្រុមហ៊ុន Herbalife។

ការចាប់ផ្តើមដាក់លក់ Gold និង Triple Berry Complex។



km-KH | 2017-11-22 23:26:46 | NAMP2HLASPX04