វិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Herbalife
uk_company_heber_lg
លោកបណ្ឌិត David Heber, F.A.C.P., F.A.C.N.

លោកសាស្រ្តាចារ្យ​ Heber ត្រូវបានរាប់បញ្ចូលក្នុងចំណាត់ថ្នាក់វេជ្ជបណ្ឌិតពូកែបំផុតប្រចាំប្រទេស សហរដ្ឋអាមេរិក ហើយក៏ជាវេជ្ជបណ្ឌិតល្អបំផុត​ក្នុងចំណោមវេជ្ជបណ្ឌិតល្អបំផុតនៅក្នុងអាមេរិកផងដែរ។

ជំនាញរបស់លោកសាស្រ្តាចារ្យ Heber ត្រូវបានផ្សព្វផ្សាយជាច្រើនដងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ រួមមាន ដូចជា ប៉ុស្តិ៍ NBC, CNN និង Discovery។

ក្រៅពីការសរសេរអត្ថបទវិទ្យសាស្រ្តជាង 70 ដោយមានការត្រួតពិនិត្យពីអ្នកប្រកបរបរដូចគ្នាគាត់ក៏បាន​សរសេរសៀវភៅជាច្រើនសម្រាប់សាធារណៈជនដូចជា៖ "Natural Remedies for a Healthy Heart," "The Resolution Diet," "What Color is Your Diet?" និងសៀវភៅចុងក្រោយបំផុតរបស់គាត់គឺ - "The LA Shape Diet."។

គាត់បានដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវសារធាតុបំប៉នបន្ថែមក្នុងអាហារពីរុក្ខជាតិនៃវិទ្យាស្ថានសុខាភិបាលជាតិ (NIH) វិទ្យាស្ថានជាតិជំងឺមហារីក (NCI) - បានផ្តល់មូលនិធិអង្គភាពស្រាវជ្រាវអាហារបំប៉ន និងជំនួយ ឥតសំណងសម្រាប់ការបណ្តុះបណ្តាលអំពីការលើសទម្ងន់ខ្លាំងនិងអាហារបំប៉នរបស់ NIH នៅ UCLA។

ចំណាប់អារម្មណ៍ស្រាវជ្រាវចម្បងរបស់សាស្រ្តាចារ្យ Heber គឺជាការព្យាបាលការលើសទម្ងន់ខ្លាំងនិង​អាហារបំប៉ន​សម្រាប់ការបង្ការនិងព្យាបាលជំងឺមហារីក។ គាត់គឺជាវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌល UCLA អាហារបំប៉ន​សម្រាប់មនុស្សនៅសកលវិទ្យាល័យ California, Los Angeles*។

សាស្រ្តាចារ្យ Heber ទទួលបាន B.S. ផ្នែកគីមីវិទ្យា Magna Cum Laude, UCLA, ឆ្នាំ១៩៦៩។ សាលា M.D. Harvard Medical School ឆ្នាំ១៩៧៣ និងបណ្ឌិតផ្នែករូបវិទ្យានៅសកលវិទ្យាល័យ California ឆ្នាំ១៩៧៨។ គាត់ទទួលបានការបញ្ជាក់ទទួលស្គាល់ផ្នែកឱសថផ្ទៃក្នុងនិងអន្តោមញ្ច័នវិទ្យានិងមេតាប៉ូលិសពី​ក្រុមប្រឹក្សា អាមេរិកផ្នែកឱសថផ្ទៃក្នុងនិងផ្នែកអាហារបំប៉នគ្លីនិកដោយក្រុមប្រឹក្សាអាហារបំប៉នអាមេរិក។

* មុខតំណែងរបស់សាស្រ្តាចារ្យបណ្ឌិត Heber គឺសម្រាប់ការកំណត់អត្តសញ្ញាណប៉ុណ្ណោះ។ សកល វិទ្យាល័យ California​ មិនបានគាំទ្រផលិតផល ឬសេវា​កម្មជាក់លាក់ឡើយដោយសារតែ​គោលនយោបាយkm-KH | 2019-07-22 15:40:52 | NAMP2HLASPX04